Wednesday , March 27 2024

នឹកទីកប់សុក – កំណាព្យខ្មែរ

នឹកទីកប់សុក – កំណាព្យខ្មែរ ៖ បទកាកគតិ កើតនៅ សម័យអង្គរ ។ ក្នុង១វគ្គមាន៧ឃ្លា ក្នុង១ឃ្លាមាន៤ព្យាង្គ។ ។ ជួនក្នុងវគ្គ ៖ ព្យាង្គ៤ឃ្លា១វគ្គ១ ចួននឹងព្យាង្គ៤ឃ្លា២វគ្គ១ ព្យាង្គ៤ឃ្លា២វគ្គ១ ចួននឹង ព្យាង្គ៤ឃ្លា៥វគ្គ១ ចួននឹង ព្យាង្គ៤ឃ្លា៦វគ្គ១។ ជួនឆ្លងវគ្៖ ព្យាង្គ៤ឃ្លា៧វគ្គ១ ចួននឹង ព្យាង្គ៤ឃ្លា៣វគ្គ២ ។

ចង្វាក់ ៖ បទនេះមានង្វាក់ស្មើ មិនលើក មនិដាក់ តែរន្ថើនៗ មានទំនងដូចជា​ដំណើរក្អែក ហើយទំលាក់សំឡេងលើព្យាង្គទី ២ រៀងរាល់ឃ្លា ។ បរិយាកាស ៖ បទនេះគេប្រើសម្រាប់ពណ៌នា ទីកន្លែង តួអង្គ ធម្មជាតិ ​​ ពិសេសគេយក​បទនេះទៅប្រើក្នុងពិធីផ្តើមរឿង។ ពេលខ្លះ​កវី​បាន​យក​បទ​នេះ​ទៅ​ប្រើ​ក្នុង​ការ​សំដែង​ទុក្ខ​សោក​ផង​ដែរ​។ ​

នឹកទីកប់សុក – កំណាព្យខ្មែរ

នឹកទីកប់សុក – កំណាព្យខ្មែរ

កត្តិកខ្យល់ធ្លាក់អាកាសត្រជាក់ធ្លាក់ជំនោរថ្មី
ភ្នកនឹកទងសុកភូមិស្រុកទឹកដីនឹកលើសអ្វីៗ
នឹកគុណពុកម៉ែ ។
លោកផ្តល់កំណើតឲ្យកូនបានកើតលោកចិញ្ចឹមថែ
ពុកលោកនឿយហត់អំណត់ធ្វើស្រែស្រណោះនឹកម៉ែ
បោកគក់ដាំស្ល ។
បឋមសិក្សានឹកគ្រូអាចារ្យនឹកមិត្តបវរ
នឹកវត្តអារាមនឹកស្នាមស្មោះសរដំបូន្មានល្អ
ព្រះសង្ឃបង្រៀន ។
នឹកវិទ្យាល័យនឹកគ្រប់វិស័យវិជ្ជាបានរៀន
នឹកលេខអក្សរទ្រព្យល្អជាស្ពានគុណគាប់ជាយាន
នឹកសាស្ត្រាចារ្យ ។
នឹកថ្ងៃសាងផ្នួសសំណាងបានបួសនឹករោងសាលា
ព្រះគុណបំណាច់ឧបជ្ឈាចារ្យពុទ្ធសាសនា
អប់រំបង្រៀន ។
គ្រប់គ្រងនាទីខិតខំសម្ភីព្រះធម៌ជាយាន
ផ្លូវធម៌ផ្លូវលោកសាងភោគផលទានទ្រទ្រង់ជំហាន
ឈានបានខ្ពង់ខ្ពស់ ។
ដំណើរជីវិតនឹកគ្រប់ឆ្ងាយជិតទីឋានធ្លាប់រស់
នឹកនាទីគ្រូគំរូមានយសគ្រូមានកេរ្តិ៍ឈ្មោះ
ព្រោះមានសិស្សល្អ ។
គ្រប់តួនាទីការងារសម្ភីបានផលបវរ
ថ្នាក់ទាបខ្ពស់ធំក្រពុំផលល្អកើនគុណគាប់ត
ល្អដល់សព្វថ្ងៃ ។
តំណទៅមុខជួយសាងជួយសុខញាប់ជើងញាប់ដៃ
តបស្នងសង្គមរស់ជុំជាតិថ្លៃតបស្នងតម្លៃ
សងគុណបំណាច់ ។
១០គ្រប់កិច្ចការងារគោលដៅគាប់ជាត្រូវតែសម្រេច
រួមដោយឆន្ទៈជឿជាក់មិនដាច់រួមការចាំបាច់
រុងរឿងរីករាយ ។

កំណាព្យពេញនិយមបន្ទាប់ ៖ បណ្តាំមេបា – កំណាព្យខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *