Thursday , August 6 2020

ថ្លាគំនិត ពិតមិនខឹង – កំណាព្យខ្មែរ

ថ្លាគំនិត ពិតមិនខឹង – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។

ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ និងទី៦រៀងរាល់ឃ្លា។ បទនេះក្នុង១វគ្គមាន៤ឃ្លា ក្នុង១ឃ្លាមាន៩ព្យាង្គ។ ជួនក្នុងវគ្គ ៖ ព្យាង្គ៩ឃ្លា១វគ្គ១ |=| ព្យាង្គ៣ឃ្លា២វគ្គ១ ព្យាង្គ៩ឃ្លា២វគ្គ១ |=| ព្យាង្គ៩ឃ្លា៣វគ្គ១ |=| ព្យាង្គ៣ឃ្លា៤វគ្គ១។ ជួនឆ្លងវគ្គ ៖ ព្យាង្គ៩ឃ្លា៤វគ្គ១ |=| ព្យាង្គ៩ឃ្លា២វគ្គ២។

ថ្លាគំនិត ពិតមិនខឹង – កំណាព្យខ្មែរ

ថ្លាគំនិត ពិតមិនខឹង – បទពាក្យ៩ បែបជាប់ទង – កំណាព្យខ្មែរ

ជជែកគ្នាជាជុំជិតពិតខ្ពង់ខ្ពស់
ជជែកឈ្លោះព្រោះចង់ឈ្នះលះកុសល
គួរប្រកែកផ្អែកលើឋានបានបន្សល់
ហេតុនិងផលផ្តល់ភស្តុតាងសាងអាជ្ញា ។
ឈ្នះនិងចាញ់ខ្លាញ់និងទឹកល្គឹកបើស្រប
លុះកាយកបអបដួងចិត្តស្និទ្ធស្នេហា
ស្តីពីរោះព្រោះបានរៀនមានខ្លឹមសារ
ចាញ់ពិចារណ៍ថ្លាគំនិតពិតមិនខឹង ។

កំណាព្យពេញនិយមបន្ទាប់ ៖ ចៀសខ្សឹបខ្សៀវ ព្រាវកើតក្តី – កំណាព្យខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *