Friday , September 17 2021

ញញឹម – កំណាព្យខ្មែរ

ញញឹម – កំណាព្យខ្មែរ ៖ បទកាកគតិ កើតនៅ សម័យអង្គរ ។ ក្នុង១វគ្គមាន៧ឃ្លា ក្នុង១ឃ្លាមាន៤ព្យាង្គ។ ។ ជួនក្នុងវគ្គ ៖ ព្យាង្គ៤ឃ្លា១វគ្គ១ ចួននឹងព្យាង្គ៤ឃ្លា២វគ្គ១ ព្យាង្គ៤ឃ្លា២វគ្គ១ ចួននឹង ព្យាង្គ៤ឃ្លា៥វគ្គ១ ចួននឹង ព្យាង្គ៤ឃ្លា៦វគ្គ១។ ជួនឆ្លងវគ្៖ ព្យាង្គ៤ឃ្លា៧វគ្គ១ ចួននឹង ព្យាង្គ៤ឃ្លា៣វគ្គ២ ។

ចង្វាក់ ៖ បទនេះមានង្វាក់ស្មើ មិនលើក មនិដាក់ តែរន្ថើនៗ មានទំនងដូចជា​ដំណើរក្អែក ហើយទំលាក់សំឡេងលើព្យាង្គទី ២ រៀងរាល់ឃ្លា ។ បរិយាកាស ៖ បទនេះគេប្រើសម្រាប់ពណ៌នា ទីកន្លែង តួអង្គ ធម្មជាតិ ​​ ពិសេសគេយក​បទនេះទៅប្រើក្នុងពិធីផ្តើមរឿង។ ពេលខ្លះ​កវី​បាន​យក​បទ​នេះ​ទៅ​ប្រើ​ក្នុង​ការ​សំដែង​ទុក្ខ​សោក​ផង​ដែរ​។ ​

ញញឹម – កំណាព្យខ្មែរ

ញញឹម – កំណាព្យខ្មែរ

ញញឹមរួសរាយវាចាពណ្ណរាយរាសីខ្ពង់ខ្ពស់
ញញឹមទាក់ទាញទំនាញកេរ្តិ៍ឈ្មោះថ្កុំថ្កើងកិត្តិយស
រស់រានបវរ ។
ញញឹមជូនញាតិរីករាយខ្មីឃ្មាតញាតិមិត្តត្រេកអរ
ញញឹមធ្វើការចិន្តាស្មោះសរកាក់កបកុះករ
កើតកើនមង្គល ។
ញញឹមរក្សាទ្រព្យធនសក្តាគង់សោះអំពល់
ញញឹមមេត្តាករុណាយោគយល់ញញឹមនិមល
សព្វសត្វមនុស្សា ។
ញញឹមអំណរមុទិតាធម៌ចម្រើនសុខា
ញញឹមស្មោះស្មើស្មោះស្មើលោកាចិត្តឧបេក្ខា
ញាតិមិត្តស្ម័គ្រស្មោះ ។
ញញឹមសប្បាយទុក្ខទោសប្រែក្លាយសុខសាន្តឥតខ្ចោះ
ញញឹមចាកទុក្ខទឹកមុខថ្លាស្រស់កាយគាប់ទាំងអស់
សិរីសួស្តី ។

កំណាព្យពេញនិយមបន្ទាប់ ៖ សើច – កំណាព្យខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *