Sunday , October 24 2021

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។

ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ និងទី៦រៀងរាល់ឃ្លា។ បទនេះក្នុង១វគ្គមាន៤ឃ្លា ក្នុង១ឃ្លាមាន៩ព្យាង្គ។ ជួនក្នុងវគ្គ ៖ ព្យាង្គ៩ឃ្លា១វគ្គ១ |=| ព្យាង្គ៣ឃ្លា២វគ្គ១ ព្យាង្គ៩ឃ្លា២វគ្គ១ |=| ព្យាង្គ៩ឃ្លា៣វគ្គ១ |=| ព្យាង្គ៣ឃ្លា៤វគ្គ១។ ជួនឆ្លងវគ្គ ៖ ព្យាង្គ៩ឃ្លា៤វគ្គ១ |=| ព្យាង្គ៩ឃ្លា២វគ្គ២។

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – បទពាក្យ៩ បែបជាប់ទង – កំណាព្យខ្មែរ

អ្នកជំងឺឈឺប្រកាប់ប្រាប់មិនអស់
ពេទ្យមើលខ្ចោះសោះនឹងជាលាពីឈឺ
ត្រួតពិនិត្យពិតស្វែងរកយកជំងឺ
ប្រភពឈឺព្រឺពិសពុលយល់រោគរង ។
ដូចវិបត្តិកាត់ប្រភពងប់មិនដឹង
ខ្វះធាតុថ្លឹងប្រឹងតែដោះផ្លោះរំលង
ស្រាយស្ដើងស្ដួចកួចជំពាក់ទាក់គន្លង
ខ្វះដើមទងរងវិបត្តិកាត់មិនរួច ។

កំណាព្យពេញនិយមបន្ទាប់ ៖ ស្តី និង ស្តាប់ – កំណាព្យខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

ស្តី និង ស្តាប់ - កំណាព្យខ្មែរ

ស្តី និង ស្តាប់ – កំណាព្យខ្មែរ

ស្តី និង ស្តាប់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ …

Leave a Reply

Your email address will not be published. Required fields are marked *