Thursday , October 1 2020

ចេះឲ្យគេកោត ឆោតឲ្យគេអាណិត – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ចេះឲ្យគេកោត ឆោតឲ្យគេអាណិត ៖ មាន​ជំនាញ​ច្បាស់លាស់ និង​ការ​ដឹង​ខ្លួន​ថា​ល្ងង់ ។

ចេះឲ្យគេកោត ឆោតឲ្យគេអាណិត – សុភាសិតខ្មែរអធិប្បាយ

អត្ថាធិប្បាយ ចេះឲ្យគេកោត ឆោតឲ្យគេអាណិត

ចេះឲ្យគេកោត

អ្នក​ចេះ​ដឹង​មាន​សមត្ថភាព​ខ្ពស់ មាន​ជំនាញ​ច្បាស់​លាស់ មាន​ទេពកោសល្យ និង​ថ្មី​ដៃ​ល្អ​ប្រសើរ បើ​គេ​ចាប់​កាន់​ការងារ​អ្វី​មួយ រមែង​មាន​គម្រោង មាន​វិធាន និង​រូបមន្ត​ត្រឹមត្រូវ​ល្អ​ណាស់ ។ ម្ល៉ោះ​ហើយ​ការងារ​របស់​គេ​តែង​ប្រព្រឹត្ត​ទៅ​បាន​សមរម្យ​ស្អាត​ល្អ និង​មាន​មាត្រដ្ឋាន​តាម​លក្ខណៈ​បច្ចេកទេស​ខ្ពង់ខ្ពស់ ។ អ្នកផង​ទាំងពួង​តែង​កោត​សរសើរ​គ្រប់ៗ​គ្នា ។ ស្នាដៃ​របស់​គេ​នីមួយៗ​មាន​កិត្តិសព្ទ​ល្បី​រន្ទឺ ធ្វើ​ឲ្យ​គេ​កោត​ស្ញប់ស្ញែង​គ្រប់​ទិសទី ។

ឆោតឲ្យគេអាណិត

ពាក្យ​ថា «ឆោត» នៅ​ពេល​នេះ លោក​សំដៅ​យក​មនុស្ស​ដែល​ល្ងង់ មាន​សមត្ថភាព​ទន់​ខ្សោយ កម្រិត​នៃ​ការ​យល់ដឹង​មាន​តិច​តួច​ស្ដួចស្ដើង ។ ប៉ុន្តែ មនុស្ស​នេះ​តែង​ដឹង​ខ្លួន​ឯង​ជានិច្ច​ថា ខ្លួនឯង​ល្ងង់​ដែរ ។ ម្ល៉ោះ​ហើយ​បើ​គេ​ធ្វើ​ការ​អ្វី​មួយ គេ​តែង​ពិគ្រោះ​សាកសួរ​យោបល់​ពី​អ្នក​ដែល​ចេះ​ជាង​ខ្លួន ដើម្បី​យក​មក​ពិសោធន៍ និង​ការ​ណែនាំ​ពី​គេ​មក​អនុវត្ត ។ ម្យ៉ាង​ទៀត គេ​តែង​ពេញ​ចិត្ត​នឹង​ទទួល​នូវ​ការ​រិះគន់​ពី​ជន​ទូទៅ​ដោយ​រីករាយ ។ ម្ល៉ោះ​ហើយ អ្នក​ទាំង​ពួង​តែង​អាណិត​គេ បើ​ទុក​ជា​ការងារ​ដែល​ធ្វើ​នោះ​មាន​កំហុស​ឆ្គង​ខ្លះ ក៏​អ្នក​ផង​មិន​សូវ​បន្ទោស ឬ​រិះគន់​ប៉ុន្មាន​ដែរ ។

សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ ចង់មានឲ្យជួញអង្ករ ចង់ក្រឲ្យប្រើឡានចាស់ – សុភាសិតខ្មែរអធិប្បាយ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *