Wednesday , May 25 2022

ចេះដប់មិនស្មើប្រសប់មួយ – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ចេះដប់មិនស្មើប្រសប់មួយ ៖ សមត្ថភាព​អ្នក​ចេះ​ស្ទើរ និង​អ្នក​ចេះ​ស្ទាត់ ។

ចេះដប់មិនស្មើប្រសប់មួយ – សុភាសិតខ្មែរអធិប្បាយ

អត្ថាធិប្បាយ ចេះដប់មិនស្មើប្រសប់មួយ

អ្នក​ចេះ​ក្នុង​ទី​នេះ លោក​សំដៅ​យក​មនុស្ស​ដែល​គ្រាន់​តែ​ចេះ​ដោយ​គ្មាន​គ្រូ និង​ដោយ​គ្មាន​ក្បួន​ខ្នាត រូបមន្ត ។ ចំណេះ​ដែល​គ្មាន​វិធាន​បែប​នេះ រមែង​មិន​ស៊ី​ជម្រៅ​ប៉ុន្មាន​ទេ ។ ព្រោះ​គេ​ចេះ​ដោយ​សារ​ធ្វើការ​ច្រើន​ដង​ដដែលៗ រួច​ក៏​ស្រង់​បាន​ជា​បទពិសោធន៍​ខ្លួនឯង​ប៉ុណ្ណោះ ។ ចំណេះ​បែប​នេះ​គេ​ក៏​សម្គាល់​ថា ខ្លួន​ឯង​ចេះ​ទៅ ។ ប៉ុន្តែ​បើ​គេ​ធ្វើការ​អ្វី​មួយ ជួន​រត់​ចោល​ការងារ​កណ្ដាល​ការ​ក៏​សឹង​មាន ។

រីឯ​អ្នក​ប្រសប់​វិញ គឺ​គេ​ចេះ​ស្ទាត់​ពិត​ប្រាកដ និង​ច្បាស់​លាស់ ។ គេ​ចេះ​មាន​គ្រូ មាន​ក្បួនខ្នាត​ត្រឹមត្រូវ និង​មាន​បទពិសោធន៍​គ្រប់គ្រាន់ ។ ម្យ៉ាង​ទៀត គេ​មាន​ចំណេះ​ជំនាញ​ប៉ិនប្រសប់​ក្នុង​ការ​កែច្នៃ​ប្រឌិត គំនិត​ផ្ដើម​ឲ្យ​ចេញ​ជា​សមិទ្ធិកម្ម​ប្លែកៗ​ទៀត ដោយសារ​គេ​មាន​ទេពកោសល្យ​ខ្ពស់ ។

មនុស្ស​ចេះ​ប្រភេទ​នេះ គេ​ហៅ​ថា មនុស្ស​ប្រសប់ ទោះបី​មាន​ចំនួន​តែ​ម្នាក់ ក៏​ប្រសើរ​ជាង​មនុស្ស​ដែល​គ្រាន់​តែ​ចេះ​ស្ទើរៗ​ចំនួន​ដប់​នាក់​ទៀត​ផង ។

សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ ចេះ​ឯងឲ្យក្រែងចេះគេ – សុភាសិតខ្មែរអធិប្បាយ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published.