Wednesday , March 27 2024

ចុះទឹកក្រពើ ឡើងលើខ្លា – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ចុះទឹកក្រពើ ឡើងលើខ្លា ៖ ងាក​ទៅ​ផ្លូវ​ណា​ក៏​មាន​បញ្ហា​ដូច​គ្នា ។

ចុះទឹកក្រពើ ឡើងលើខ្លា – សុភាសិតខ្មែរអធិប្បាយ

អត្ថាធិប្បាយ ចុះទឹកក្រពើ ឡើងលើខ្លា

អត្ថានុរូប

ក្នុង​ដំណើរ​មួយ​ដែល​គេ​ត្រូវ​ទៅ​ដោយ​ចាំ​បាច់ ប៉ុន្តែ​បើ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទឹក គេ​នឹង​ជួប​ហ្វូង​ក្រពើ​ជាច្រើន ។ បើ​គេ​ធ្វើ​ដំណើរ​តាម​ផ្លូវ​គោក​វិញ គេ​ក៏​ជួប​នឹង​សត្វ​ខ្លា​កំណាច​ដែរ ។ ដូច្នេះ បើ​គេ​ងាក​ទៅ​តាម​ផ្លូវ​ណា​ក៏​មាន​បញ្ហា​ដែល​ត្រូវ​ដោះស្រាយ​ដូច​គ្នា ។

អត្ថប្បដិរូប

ការ​រស់​នៅ​ក្នុង​សង្គម​មនុស្ស រមែង​តែង​ជួប​ប្រទះ​នូវ​ករណី​ដែល​ពិបាក​ដោះស្រាយ ព្រោះ​ងាក​ទៅ​ខាងណា​ក៏​ជួប​នឹង​បញ្ហា​ដូច​គ្នា ។

ឧទាហរណ៍ៈ បុរស​ម្នាក់​មាន​រឿង​ក្ដីក្ដាំ​ត្រូវ​ឡើង​តុលាការ ។ គេ​គិត​ពិចារណា​ថា​តើ​ត្រូវ​ទៅ​តាម​ផ្លូវ​ណា បើ​ឡើង​តុលាការ​ក៏​គេ​ត្រូវ​ចាយ​លុយ បើ​ងាក​ទៅ​រក​លោក​ធំ​ជា​បង្អែក​ក៏​គេ​ត្រូវ​អស់​លុយ​ដូច​គ្នា ។

សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ ចេះឲ្យគេកោត ឆោតឲ្យគេអាណិត – សុភាសិតខ្មែរអធិប្បាយ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *