Friday , December 3 2021

ចិត្តល្អ ក្រមិនយូរ – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ចិត្តល្អ ក្រមិនយូរ ៖ កុសល​ចិត្ត​នាំ​មក​នូវ​ភោគសម្បត្តិ ។

ចិត្តល្អ ក្រមិនយូរ – សុភាសិតខ្មែរអធិប្បាយ

អត្ថាធិប្បាយ ចិត្តល្អ ក្រមិនយូរ

មនុស្ស​ចិត្ត​ល្អ ពេល​នេះ​លោក​សំដៅ​យក​មនុស្ស​ដែល​មាន​ចិត្ត​ជា​កុសល ចិត្ត​ជា​បុណ្យ គឺ​មនុស្ស​ដែល​មាន​សីល ។ មនុស្ស​ដែល​មាន​សីល​គឺ​មនុស្ស​ល្អ​ទាំង​ចិត្ត ល្អ​ទាំង​វាចា ល្អ​ទាំង​សកម្មភាព គ្រប់​កាយវិការ គ្រប់​សកម្មភាព​របស់​គេ​ល្អ​ទាំង​អស់ ។

មនុស្ស​ប្រភេទ​នេះ ទោះ​តាំង​នៅ​ទីណា ឬ​ទៅ​ទីណា​ក៏​ជាទី​ចូល​ចិត្ត​ស្រលាញ់​រាប់អាន​ពី​សំណាក់​មហាជន​ផង​ទាំង​ពួង ។ ការ​ដែល​មាន​ញាតិ​មិត្ត​ស្រលាញ់​រាប់អាន​ច្រើន ឈ្មោះ​ថា​មាន​លាភ​ដ៏​ប្រសើរ​ក្រៃលែង ។ កាលបើ​មាន​លាភ​ហើយ គេ​ក៏​មាន​អ្វីៗ​ដែល​អាច​ឲ្យ​គេ​រស់​នៅ​បាន​សុខ​ស្រួល ។ ពីព្រោះ​បើ​គេ​ខ្វះខាត​អ្វីៗ ក៏​មាន​ញាតិ​មិត្ត​ជួយ​ឧបត្ថម្ភ​ផ្ចុងផ្ដើម​ដល់​គេ​ដែរ ។ កាល​បើ​មាន​គេ​ជួយ​ទំនុក​បម្រុង​បែប​នេះ​ហើយ តើ​មាន​អ្វី​ឲ្យ​គេ​ក្រ​ទៀត ? សម​ដូច​ព្រះពុទ្ធអង្គ​ទ្រង់​ត្រាស់​ថា «សីលេន ភោគសម្បទា» ភោគសម្បត្តិ​កើត​ឡើង​ក៏​ព្រោះ​សីល គឺ​ចិត្ត​ល្អ​ហ្នឹង​ឯង ។

សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ ចូលស្ទឹងតាមបត់ ចូលស្រុកតាមប្រទេស – សុភាសិតខ្មែរអធិប្បាយ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *