Friday , December 3 2021

ចង្កឹះមួយបាច់ កាច់មិនបាក់ – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ចង្កឹះមួយបាច់ កាច់មិនបាក់ ៖ សាមគ្គី​ជា​កម្លាំង​រឹងមាំ ។

ចង្កឹះមួយបាច់ កាច់មិនបាក់ – សុភាសិតខ្មែរអធិប្បាយ

អត្ថាធិប្បាយ ចង្កឹះមួយបាច់ កាច់មិនបាក់

អត្ថានុរូប

ចង្កឹះ​មួយ​ដើម គេ​អាច​កាច់​បំបាក់​ដោយ​ងាយ ព្រោះ​ភាព​រឹងមាំ​តិច​ពេក ។ ប៉ុន្តែ​បើ​គេ​រួម​ផ្គុំ​ចង្កឹះ​ច្រើន​ទៅ​ជា​កម្លាំង​ក៏​ច្រើន​ដែរ ។ គេ​មិន​អាច​កាច់​បំបាក់​បាន​ឡើយ ។ ដូច​គេ​យក​អំបោះ​ជាច្រើន​សរសៃ​មក​វិញ​ធ្វើ​ជា​ខ្សែពួរ រួច​យក​ទៅ​ទាក់​ដំរី​ឲ្យ​ជាប់​បាន​ដូច្នោះ​ដែរ ។

អត្ថប្បដិរូប

សាមគ្គី​គឺ​ការ​រួបរួម​គ្នា​ជា​ធ្លុង​មួយ និង​នាំ​មក​នូវ​កម្លាំង​រឹងមាំ​យ៉ាង​ខ្លាំង ។ គេ​អាច​យក​កម្លាំង​នេះ​ទៅ​វាយ​បំបែក​ភ្នំ​មួយ​ម្ដង​បន្តិចៗ​ឲ្យ​រលីង​រលាយ​បាន ។ ការ​រួបរួម​កម្លាំង​តូចៗ​ជា​ធ្លុង​មួយ បង្កើត​បាន​ជា​កម្លាំង​រឹងមាំ​ដែល​អាច​សម្រេច​ការងារ​យ៉ាង​ធំ​ឲ្យ​សម​តាម​បំណង​បាន​ជា​ស្ថាពរ ។

សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ ចុះទឹកក្រពើ ឡើងលើខ្លា – សុភាសិតខ្មែរអធិប្បាយ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *