Sunday , September 25 2022

ឃ្លាតកាយ ណាយចិត្ត – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ឃ្លាតកាយ ណាយចិត្ត ៖ គម្លាត​ធ្វើ​ឲ្យ​ចិត្ត​ប្រែប្រួល ។

ឃ្លាតកាយ ណាយចិត្ត – សុភាសិតខ្មែរអធិប្បាយ

អត្ថាធិប្បាយ ឃ្លាតកាយ ណាយចិត្ត

ព្រះពុទ្ធដីកា​ទ្រង់​ត្រាស់​ថា មនុស្ស​នៅ​ជិត​គ្នា​យូរៗ​ទៅ​អាច​មាន​សម្ព័ន្ធភាព ។ ប៉ុន្តែ​បើ​ឃ្លាត​គ្នា​យូរៗ​ទៅ ក៏​អាច​រសាយ​ចិត្ត​ដែរ ។

មនុស្ស​នៅ​ក្នុង​គ្រួសារ​ជាមួយ​គ្នា​រាល់​ថ្ងៃ ឃើញ​មុខ​គ្នា​ព្រឹក​ល្ងាច តើ​មាន​អ្វី​ភ្លេច​គ្នា​កើត ។ ប៉ុន្តែ​បើ​គេ​នៅ​បែក​គ្នា នៅ​ឃ្លាត​គ្នា​យូរៗ​ទៅ ខាន​ឃើញ​មុខ​គ្នា​យូរៗ​ទៅ គេ​ក៏​ភ្លេច​ឃើញ​មុខ​គ្នា ។ ករណី​នេះ​ជាហេតុ​ធ្វើ​ឲ្យ​គេ​រសាយ​ចិត្ត​បន្តិច​ម្ដងៗ ។ ទីបំផុត​គេ​សឹង​តែ​ភ្លេច​នឹក​គិត​ដល់​គ្នា​សោះ​តែ​ម្ដង​ដែរ ។

ឧទាហរណ៍ ៖ ស្ត្រី​ម្នាក់​យំ​សោក​បោក​ខ្លួន មាន​ពេល​ខ្លះ​ចង់​ទៅ​ធ្វើ​អត្តឃាត​លោត​ទឹក​សម្លាប់​ខ្លួន​ទៀត​ផង​នៅ​ពេល​ដែល​ដឹង​ថា ប្ដី​បាន​ពលី​នៅ​ក្នុង​សមរភូមិ​ទៅ​ហើយ ។ ប៉ុន្តែ​ពីរ​បី​ឆ្នាំ​ក្រោយ​មក ដោយ​ខាន​ឃើញ​មុខ​ប្ដី​យូរៗ​ទៅ គេ​ក៏​ភ្លេច​មុខ​ប្ដី​បន្តិច​ម្ដងៗ ឯ​ចិត្ត​ក៏​រសាយ​បន្តិច​ម្ដង​ពី​ការ​នឹក​នា​ដែរ រួច​ក៏​តែង​ខ្លួន​យក​ប្ដី​មួយ​ទៀត​ដោយ​សុវត្ថិភាព​ទៅ​ហោង ។

សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ ឃើញដំរីជុះ កុំជុះតាមដំរី – សុភាសិតខ្មែរអធិប្បាយ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published.