Sunday , July 5 2020

គ្រោះជូជក – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ គ្រោះជូជក ៖ គ្រោះ​អាសន្ន​ដែល​គេច​មិន​រួច ។

គ្រោះជូជក – សុភាសិតខ្មែរអធិប្បាយ

អត្ថាធិប្បាយ គ្រោះជូជក

ជូជក ជា​ឈ្មោះ​ស្មូមយាចក​ម្នាក់​នៅ​ក្នុង​គម្ពីរ​ព្រះមហាវេស្សន្ដរ​ជាតក (កណ្ឌ​ជូជក) ។ តា​ជូជក​នេះ​មាន​រូប​កាយ​អាក្រក់ មើល​ឃើញ​គួរ​ឲ្យ​ខ្លាច និង​ខ្ពើម ។

មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ គាត់​ដើរ​ត្រាច់រង្គាត់​គ្រប់​ច្រក​ល្ហក និង​គ្រប់​ភូមិស្ថាន​ដើម្បី​សុំ​ទាន​គេ ។ គាត់​សុំ​ពុំ​រើស​ថា​ជា​អ្វី​ទេ ។ គាត់​សុំ​តាំង​ពី​ជី ស្លឹកគ្រៃ អំបិល ប្រហុក មាស ប្រាក់ រហូត​ដល់​សុំ​ចៅ​ជាលី ក្រឹស្នា ដែល​ជា​ព្រះរាជ​បុត្រា​បុត្រី​របស់​ព្រះមហាវេស្សន្ដរ​ទៀត​ផង ។

ប៉ុន្តែ ពេល​ជិត​ទៅ​ដល់​អាស្រម​សាលា​ក៏​ជួប​នឹង​ចេតបុត្រ ជា​អង្គរក្ស​ដែល​ព្រះបាទ​ស្រីសញ្ជ័យ​ចាត់​ឲ្យ​មក​ការពារ​ព្រះវេស្សន្ដរ ។ ចេតបុត្រ​ឃើញ​តាជូជក​ក៏​បង្អៅ​ឆ្កែ​ឲ្យ​ដេញ​ខាំ ។ តា​ជូជក​ភ័យ​ពេក​ក៏​ប្រវា​ឡើង​ដើម​ឈើ ។ ពេល​គាត់​ឡើង​ទៅ​ដល់​មែក​ខាងលើ​អាច​ផុត​ពី​គ្រោះថ្នាក់​ឆ្កែ​ខាំ​ហើយ តែ​គាត់​ជួប​នឹង​សម្បុក​ឃ្មុំ​មួយ​យ៉ាង​ធំ ។ គាត់​ក៏​ប្រវា​តោង​ទៅ​មែក​ម្ខាង​ទៀត តែ​មែក​នោះ​ងាប់ ។ គាត់​មើល​មក​ក្រោម​ឃើញ​ចេតបុត្រ​កំពុង​យឺត​ធ្នូ​បាញ់ ។

គ្រោះ​អាសន្ន​បែប​នេះ​លោក​ហៅ​ថា «គ្រោះ​ជូជក» ព្រោះ​មិន​ដឹង​ជា​ត្រូវ​ដោះស្រាយ​យ៉ាង​ណា

សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ គាស់ក្រោលទាំងថ្ងៃត្រង់ – សុភាសិតខ្មែរអធិប្បាយ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *