Thursday , October 1 2020

គុណម្តាយ – កំណាព្យខ្មែរ

គុណម្តាយ – កំណាព្យខ្មែរ ៖ បទកាកគតិ កើតនៅ សម័យអង្គរ ។ ក្នុង១វគ្គមាន៧ឃ្លា ក្នុង១ឃ្លាមាន៤ព្យាង្គ។ ។ ជួនក្នុងវគ្គ ៖ ព្យាង្គ៤ឃ្លា១វគ្គ១ ចួននឹងព្យាង្គ៤ឃ្លា២វគ្គ១ ព្យាង្គ៤ឃ្លា២វគ្គ១ ចួននឹង ព្យាង្គ៤ឃ្លា៥វគ្គ១ ចួននឹង ព្យាង្គ៤ឃ្លា៦វគ្គ១។ ជួនឆ្លងវគ្៖ ព្យាង្គ៤ឃ្លា៧វគ្គ១ ចួននឹង ព្យាង្គ៤ឃ្លា៣វគ្គ២ ។

ចង្វាក់ ៖ បទនេះមានង្វាក់ស្មើ មិនលើក មនិដាក់ តែរន្ថើនៗ មានទំនងដូចជា​ដំណើរក្អែក ហើយទំលាក់សំឡេងលើព្យាង្គទី ២ រៀងរាល់ឃ្លា ។ បរិយាកាស ៖ បទនេះគេប្រើសម្រាប់ពណ៌នា ទីកន្លែង តួអង្គ ធម្មជាតិ ​​ ពិសេសគេយក​បទនេះទៅប្រើក្នុងពិធីផ្តើមរឿង។ ពេលខ្លះ​កវី​បាន​យក​បទ​នេះ​ទៅ​ប្រើ​ក្នុង​ការ​សំដែង​ទុក្ខ​សោក​ផង​ដែរ​។ ​

គុណម្តាយ – កំណាព្យខ្មែរ

គុណម្តាយ – កំណាព្យខ្មែរ

បុណ្យបាបត្រូវខុសសុខទុក្ខកំហុសមានគ្រប់រូបា
សម្បត្តិកំណើតតែងកើតធម្មតាមនុស្សរែងប្រាថ្នា
ផលបុណ្យមិនខុស ។
គុណគាប់កុសលគួរកបកើតដល់ទប់ស្កាត់កំហុស
ស្លាប់ស្លុងមិនគិតងងឹតធ្វើខុសកម្មផលដាំដុះ
រងអកុសល ។
កូនខ្លះសប្បាយរីករាយជេរម្តាយភ្លេចគិតហេតុផល
លុះរងគ្រោះកាចភ័យខ្លាចបាបផ្តល់ពោលពាក្យកុសល
ហៅម្តាយឱ្យជួយ ។
កូនសុខសប្បាយរឭកគុណម្តាយគុណលោកជំនួយ
គុណម៉ែធំធ្ងន់សីលគុណលើកស្ទួយបាបទោសភ័យព្រួយ
មិនមានឡើយណា ។

កំណាព្យពេញនិយមបន្ទាប់ ៖ កូនអើយម៉ែផ្តាំ – កំណាព្យខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *