Wednesday , March 27 2024

ខ្មោចស្រុកឲ្យដៃ ទើបខ្មោចព្រៃហ៊ាន – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ខ្មោចស្រុកឲ្យដៃ ទើបខ្មោចព្រៃហ៊ាន ៖ កម្លាំង​ខាងក្រៅ​ធ្វើការ​បាន​ល្អ ដោយ​មាន​កម្លាំង​បង្កប់​ខាងក្នុង ។

ខ្មោចស្រុកឲ្យដៃ ទើបខ្មោចព្រៃហ៊ាន – សុភាសិតខ្មែរអធិប្បាយ

អត្ថាធិប្បាយ ខ្មោចស្រុកឲ្យដៃ ទើបខ្មោចព្រៃហ៊ាន

ខ្មោច​ស្រុក ខ្មោច​ព្រៃ ក្នុង​ពេល​នេះ លោក​និយាយ​ពី​មនុស្ស​ទុច្ចរិត​ដែល​ចង់​វាយ​ប្រហារ​គោលដៅ​ណា​មួយ ។ ពួក​វា​តែង​មាន​អ្នក​រនុក​ក្នុង​ជា​អ្នក​ឲ្យ​ការណ៍ ទើប​ធ្វើការ​នោះ​បាន​សម្រេច​ល្អ ។ ឧទាហរណ៍ៈ មាន​ចោរ​មួយ​ក្រុម​ចង់​ចូល​លួច ឬ​ប្លន់​ផ្ទះ​មួយ ឬ​អង្គភាព​មួយ ។ ពួកវា​តែង​មាន​រនុក​ក្នុង​ជា​អ្នក​ផ្ដល់​ព័ត៌មាន ។

រនុក​ក្នុង​នេះ ជួន​ជា​អ្នក​បម្រើ​ក្នុង​ផ្ទះ ឬ​ក្នុង​អង្គភាព ។ ជួន​ជា​កូន​ក្មួយ ឬ​សាច់​ញាតិ ឬ​ក៏​ជា​បុគ្គលិក​ក្នុង​អង្គភាព ។ កាល​បើ​រនុក​ក្នុង​ផ្ដល់​ព័ត៌មាន​បាន​ល្អ ពួក​វា​ក៏​វាយ​លុក​ចូល​យ៉ាង​ជោគជ័យ ។

ឯ​រឿង​នយោបាយ អ្នក​ដឹកនាំ​ដ៏​ឆ្លាត​វៃ​ក៏​អនុវត្ត​តាម​រូបមន្ត​នេះ​ដែរ ។ ដូចជា គេ​ចង់​ចូល​វាយ​លុក​បន្ទាយ​ខ្មាំង គេ​ត្រូវ​រក​រនុក​ក្នុង​ឲ្យ​បាន​ទើប​វាយ​លុក​ចំៗ​គោលដៅ​តែ​ម្ដង ។

សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ ខុសម្តង ឆ្គងមួយពេល – សុភាសិតខ្មែរអធិប្បាយ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *