Tuesday , March 26 2024

ខត្រីជាមួយបន្លែ – ម្ហូបខ្មែរ

ខត្រីជាមួយបន្លែ មានរសជាតិហិលជាមួយ ពោតបារាំង សណ្តែកកួរ សាច់ជ្រូកបីជាន់ ការ៉ុតនិងប៉េងប៉ោះគឺជា អាហារខ្មែរ ដ៏ពេញនិយមមួយមុខរបស់ ជនជាតិខ្មែរ ដែលរស់នៅក្នុងប្រទេសកម្ពុជា។​ ជាទូទៅប្រជាជនខ្មែរនិយមធ្វើម្ហូបខត្រីជាមួយ ត្រីអណ្តែង ត្រីផ្ទក់ ឬក៏ត្រីដែលមិនសូវមានឆ្អឹង។

ខត្រីជាមួយបន្លែ – ម្ហូបខ្មែរ

គ្រឿងផ្សំអាហារខ្មែរ ៖ ខត្រីជាមួយបន្លែ

  1. ប្រេងឆាចំនួន២ស្លាបព្រា
  2. ខ្ទឹមសចិញ្ចាំរួមចំនួន២ក្លែប
  3. ខ្លឹមបារាំងហាន់រួច១មើម
  4. ប៉េងប៉ោះហាន់ជាបន្ទះចំនួន១
  5. សណ្តែកកួរហាន់ជាកង់ចំនួន១ខាំកន្លះ
  6. ឆៃថាវចិតសំបករួចនិងនិងហាន់ជាដំុចំនួន១
  7. ការ៉ុតចិតសំបកចេញនិងហាន់ជាដុំចំនួន១
  8. ស្លឹកក្រូចសើចចំនួន២សន្លឹក
  9. ទឹក៤កែវ
  10. បន្ទះត្រីអណ្តែងចំនួន៥ខាំ
  11. ម្ទេសចិញ្ចាំចំនួន៣ឬដាក់តាមតំរូវការ
  12. ពោតបារាំងចំនួន២ខាំកន្លះ
  13. ទឹកត្រីចំនួន២ស្លាបព្រា
  14. អំបិលចំនួនកន្លះស្លាបព្រា
  15. ស្ករចំនួន១ស្លាបព្រា
  16. ម្រេចចំនួនកន្លះស្លាបព្រាតូច

របៀបធ្វើ

  1. កំដៅឆ្នាំងឲ្យក្តៅ
  2. នៅពេលឆ្នាំងក្តៅហើយ ដាក់ប្រេងឆា ស្លឹកខ្ទឹម ខ្ទឹមបារាំងនិងប៉េងប៉ោះឆាឲ្យឆ្អិនល្មម
  3. បន្ទាប់មកដាក់សណ្តែកកួរ សាច់ជ្រូកបីជាន់ ការ៉ុត និងស្លឹកក្រូចសើចឆាត្រលប់វាឲ្យស៊ប់ល្អ
  4. ចាក់ទឹក ដាក់ត្រី ម្ទេសនិងពោតបារាំងហើយចំហុយរហូតត្រីឆ្អិនផុយល្អ
  5. ថែមរសជាតិដោយដាក់ទឹកត្រី អំបិល ស្ករនិងម្រេច

កត់សម្គាល់

ម្ហូបខជាទូលទៅគេនិយមបរិភោគមួយនំប៉័ងនិងជាមួយបាយ។ សម្រាប់អ្នកចូលចិត្តហិរអាចថែមម្រេចបាន ហើយសម្រាប់អ្នកចូលចិត្តផ្អែមអាចដាក់ស្ករសថែម ទៅតាមចំណង់ចំណូលចិត្ត។

ម្ហូបខ្មែរដែលពេញនិយម៖ ខសាច់មាន់ជាមួយដំឡូង – ម្ហូបខ្មែរ

 

អំពី រក្សា

សូមអានអត្ថបទនេះ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក – ម្ហូបខ្មែរ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក – ម្ហូបខ្មែរ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក ពិតជាអាហារពិសេសដែលឆ្ងាញ់អស្ចារ្យរបស់ជនជាតិខ្មែរ។ សម្លមួយមុខនេះគេអាចជ្រើសរើសត្រីបានច្រើនប្រភេទទៅតាមចំណង់ចំណូលចិត្ត។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក ប្រេងឆាចំនួន២ស្លាបព្រា ត្រីសាម៉ុងយកឆ្អឹងចេញនិងកាត់ជាកង់ៗចំនួនកន្លះគីឡូ ខ្ទឹមសចិញ្ចាំំមចំនួន២ក្លែប ខ្ទឹមបារាំងហាន់រួចចំនួន១ ស្លឹកគ្រៃហាន់រួចចំនួនកន្លះកូនចានតូច ទឹកការីខៀវចំនួន១កំប៉ុង ទិះដូងចំនួន១កែវ ទឹក៣កែវ ក្រអៅឈូកលាងសម្អាតជាមួយទឹកត្រជាក់ហើយហាន់ជាកង់ៗ …

Leave a Reply

Your email address will not be published. Required fields are marked *