Thursday , April 11 2024

ក្អេងក្អាងដូចក្អាត់ក្នុងក្អម – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖  ក្អេងក្អាងដូចក្អាត់ក្នុងក្អម ៖ មនុស្ស​អំនួត​ហួស​មាឌ តែ​ធ្វើ​អ្វី​ពុំ​កើត ។

ក្អេងក្អាងដូចក្អាត់ក្នុងក្អម – សុភាសិតខ្មែរអធិប្បាយ

អត្ថាធិប្បាយ ក្អេងក្អាងដូចក្អាត់ក្នុងក្អម

អត្ថានុរូប

សត្វ​ក្អាត់​ដែល​គេ​ចាប់​ដាក់​ក្នុង​ក្អម ហែល​ចេញ​ទៅ​ណា​ពុំ​រួច ម្ល៉ោះ​ហើយ​វា​គិត​តែ​ពី​ស្រែក​យំ ។ សំឡេង​វា​លាន់​ខ្ទ័រ​ខ្លាំង ស្រកៀរ​ត្រចៀក​ដោយ​រំពង​នឹង​ក្អម ។

អត្ថប្បដិរូប

លោក​ប្រៀប​មនុស្ស​ណា​ដែល​បាន​តែ​សម្ដី​អួត​ក្អេងក្អាង​ទៅ​នឹង​សត្វ​ក្អាត់​ដែល​នៅ​ក្នុង​ក្អម ។ មនុស្ស​បែប​ហ្នឹង​គ្មាន​ធ្វើ​អ្វី​ឲ្យ​ចេញ​ជា​សាច់​ការ​បាន​ទេ គឺ​ដូច​គ្នា​នឹង​សត្វ​ក្អាត់​ដែល​ចេញ​ទៅ​ណា​ពុំ​រួច​ពី​ក្អម​ដូច្នោះ​ដែរ ។

គេ​តែង​សម្គាល់​ឃើញ​ថា ជាទូទៅ​មនុស្ស​ដែល​មាន​កាយវិការ​កំពូល​អួត​នោះ មិន​ដែល​ធ្វើ​អ្វី​បាន​កើត​ទេ ។ ដូចជា មនុស្ស​ខ្លះ អួត​អាង​ខាង​វាយ​កាប់​ចាក់​គ្មាន​អ្នក​ណា​ស្មើ ។ ប៉ុន្តែ​បើ​មាន​អ្នក​ខ្លាំង​មក​តតាំង​តប​វិញ ស្រាប់​តែ​បាក់​អំនួត​បន្ថយ​សំឡេង រហូត​ដល់​គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្ដង​ក៏​មាន ។

សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ ខែរះឆ្លងផ្លូវ កូនកើតមុនឪ ពតាដើរលេង – សុភាសិតខ្មែរអធិប្បាយ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *