Monday , October 26 2020

កូនអើយម៉ែផ្តាំ – កំណាព្យខ្មែរ

កូនអើយម៉ែផ្តាំ – កំណាព្យខ្មែរ ៖ បទព្រហ្មគីតិ កើតនៅ សម័យអង្គរ ។ ១ វគ្គមាន ៤ ឃ្លា , ឃ្លាទី១ និង ទី ៣ មាន ៥ ព្យាង្គ , ឃ្លាទី ២ និង ទី ៤ មាន ៦ ព្យាង្គ។

ចង្វាក់ ៖ ទំលាក់សំឡេងលើព្យាង្គទី ២ ចំពោះឃ្លាដែលមាន ៥ ព្យាង្គ​ ។ ទំលាក់​សំឡេងលើព្យាង្គទី ៣ ចំពោះឃ្លាដែលមាន ៦ ព្យាង្គ ។ បរិយាកាស ៖ បទនេះគេយកទៅប្រើដើម្បីសំដែងភាពលន្លង់លន្លោច សេចក្តីទុក្ខសោក ការព្រាត់ប្រាសគ្នា ប្រដៅ ផ្តែរផ្តាំ រឺ ការឈឺចាប់ចំពោះការជិះជាន់ ។

កូនអើយម៉ែផ្តាំ – កំណាព្យខ្មែរ

កូនអើយម៉ែផ្តាំ – កំណាព្យខ្មែរ

បើកបរប្រុងប្រយ័ត្នទោះបីស្ងាត់ប្រយ័ត្នដែរ
កើនល្បឿនជ្រុលបុកឆ្កែដល់ផ្ទះម៉ែមើលមិនស្គាល់ ។
ដាច់មុខឆែបច្រមុះប្រហែសខុសគំនិតទ័ល
បាក់បែកអស់សម្គាល់ខាតប៉ះពាល់ដល់ការងារ ។
ជិះម៉ូតូពាក់មួកកុំលង់លក់គ្រោះពុំជា
គ្រោះថ្នាក់បុកប៉ះពារច្បាប់គ្រប់គ្នាត្រូវគោរព ។
អារម្មណ៍ឱ្យមូលជុំអភិរម្យទាំងថ្ងៃយប់
ប្រយ័ត្នជិះចតឈប់ការងុយងប់គួរកោតក្រែង ។
ស្លុងស្លាប់កូនបុកគេគាប់ជួនរេគេបុកឯង
ស្រវឹងកុំសម្តែងបុកគេឯងមានកម្មពៀរ ។

កំណាព្យពេញនិយមបន្ទាប់ ៖ គុណម្តាយ – កំណាព្យខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *