Monday , January 25 2021

កូនបីប្រភេទ – កំណាព្យខ្មែរ

កូនបីប្រភេទ – កំណាព្យខ្មែរ ៖ បទពាក្យ៧ ឬ បទមេ៧ ។ ចាប់ពីបទពាក្យ៧ ដល់បទពាក្យ១១ (កើតក្នុងសម័យចតុមុខ) កំណាព្យខ្មែរបានឈានដល់ដំណាក់កាលមួយថ្មីទៀត កវីបានបង្កើតក្បួនតែងកាព្យងាយៗ (ចំណាប់ចួន និងបរិយាកាស)។ បទនេះអាចប្រើបានគ្រប់បរិយាកាសទាំងអស់។

រង្វាស់កាព្យ (កាព្យមាត្រ) ៖ ១វគ្គ (ល្បះ) មាន៤ឃ្លា ឃ្លានីមួយៗ មាន៧ព្យាង្គ។ ព្យាង្គទី៧នៃឃ្លាទី១ ចួននឹង ព្យាង្គទី២ ឬទី៤ នៃឃ្លាទី២។ ព្យាង្គទី៧ នៃឃ្លាទី២ ចួននឹងព្យាង្គទី៧ នៃឃ្លាទី៣ ចួននឹងព្យាង្គទី២ ឬទី៤ នៃឃ្លាទី៤។ (ចួននឹងព្យាង្គទី២ឬទី៤នៃឃ្លាទី៤ បើចួនព្យាង្គណាត្រូវគោរពពីដើមរហូតដល់ចប់)។ ចួនឆ្លងវគ្គ (រូបសម្ផស្សក្រៅ) ៖ ព្យាង្គទី៧ នៃឃ្លាទី៤ ក្នុងវគ្គទី១ (វគ្គមុន) ចួននឹង ព្យាង្កទី៧ នៃឃ្លាទី២ ក្នុងវគ្គទី២ (វគ្គបន្ទាប់)។

កូនបីប្រភេទ – កំណាព្យខ្មែរ

កូនបីប្រភេទ – កំណាព្យខ្មែរ

ពុកម៉ែក្នុងលោកមានកូនចៅខ្លះឆ្លាតខ្លះខ្លៅជាធម្មតា
កូនប្រុសកូនស្រីពេញស្នេហាគ្មានពុកម៉ែណាស្អប់កូនឡើយ ។
ចិញ្ចឹមថែទាំដល់ពេញវ័យបីប្រភេទន័យពិតមែនហើយ
អតិជាតបុត្ត ពុកម៉ែស្បើយឈ្លាវឆ្លាតដល់ត្រើយថ្កើងខ្ពង់ខ្ពស់ ។
កូនមានកំណើតកើតមកល្អជាកូនបវរតកេរ្តិ៍ឈ្មោះ
រុងរឿងមានន័យល្បីពីរោះគុណគាប់ឡើងខ្ពស់លើសពុកម៉ែ ។
អនុជាតបុត្ត ស្មើម៉ែឳចេះដឹងគ្រប់ផ្លូវដូចវង្សខ្សែ
មិនលើសមិនខ្វះស្មើពុកម៉ែរស់បានល្ហើយល្ហែមិនខុសអ្វី ។
អវជាតបុត្ត កូនអាប់អន់កូននាំអាសន្នកូនគិតខ្លី
កូនបង្ករឿងទោះប្រុសស្រីអស់ទ្រព្យផ្ទះដីក្ស័យពូជពង្ស ។
ល្ងង់ខ្លៅលោភលន់ខឹងឆេវឆាវប៉ះបោះចោលប្រាវកូនល្ងិតល្ងង់
ក្រកិច្ចក្រកលទ្រព្យលិចលង់កេរ្តិ៍តំណវង្សអន្តរាយ ។

កំណាព្យពេញនិយមបន្ទាប់ ៖ យើងត្រូវខំរៀន – កំណាព្យខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *