Monday , November 30 2020

កុំទុកចិត្តបរទេស កុំទុកចិត្តអភិនេស្ក្រម៍ កុំទុកចិត្តអភិប្រាយ – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ កុំទុកចិត្តបរទេស កុំទុកចិត្តអភិនេស្ក្រម៍ កុំទុកចិត្តអភិប្រាយ ៖ កុំ​ទុក​ចិត្ត​មនុស្ស ទោះ​ក្នុង​ប្រភេទ​ណា​ក៏​ដោយ ។

កុំទុកចិត្តបរទេស កុំទុកចិត្តអភិនេស្ក្រម៍ កុំទុកចិត្តអភិប្រាយ – សុភាសិតខ្មែរអធិប្បាយ

អត្ថាធិប្បាយ កុំទុកចិត្តបរទេស កុំទុកចិត្តអភិនេស្ក្រម៍ កុំទុកចិត្តអភិប្រាយ

ព្រះរាជ​សម្ភារ ទ្រង់​មាន​បន្ទូល​ថា ឲ្យ​ប្រយ័ត្ន​មនុស្ស​បី​ពួក​នេះ​គឺ ៖

កុំទុកចិត្តបរទេស

បរទេស គឺ​ជា​ជាតិ​សាសន៍​ទីទៃ​ពី​ម្ចាស់​ស្រុក ។ គេ​តែង​មាន​ទំនៀម​ទម្លាប់ ប្រពៃណី ជំនឿ​សាសនា វប្បធម៌​ផ្សេង​ពី​ម្ចាស់​ស្រុក ។ ទោះបី​ពួក​នេះ​កើត​ក្នុង​ប្រទេស​ម្ចាស់​ស្រុក ឬ​ចូល​ជាតិ​សាសន៍​ក៏​ដោយ ។ មនុស្ស​ដែល​មាន​ប្រពៃណី វប្បធម៌​ខុស​គ្នា​បែប​នេះ តែង​មាន​ចិត្ត​គំនិត​ប្លែក​គ្នា​ពី​ម្ចាស់​ស្រុក​ដែរ ។ ដូច្នេះ គេ​មិន​ត្រូវ​ទុក​ចិត្ត​ឲ្យ​អស់​ពី​ពោះ​ឡើយ ។

កុំទុកចិត្តអភិនេស្ក្រម៍

អភិនេស្ក្រម៍ គឺ​ពួក​ជន​ដែល​តាំង​ខ្លួន​ថា​ជា​អ្នក​ប្រព្រឹត្ត​នូវ​ព្រហ្មចរិយាធម៌ ប្រកាន់​ខ្ជាប់​នូវ​សីលទាន ភាវនា ។ ពួក​ជន​នេះ រាប់​ទាំង​អ្នក​បួស​ដែល​តាំង​ខ្លួន​ថា​ជា​អ្នក​ស្ងប់ ប្រកប​ដោយ​គុណធម៌​ខ្ពស់ និង​វិសេស​វិសាល​ក្រៃលែង​លើស​គេ ។ គ្រប់​ឥរិយាបថ ពួក​ខ្លះ​ធ្វើ​ឫក​រម្យទម ស្រគត់​ស្រគំ សង្រួម​ឥន្ទ្រីយ៍​គួរ​ឲ្យ​គោរព ។ ប៉ុន្តែ​មាន​ជន​ខ្លះ គ្រាន់​តែ​យក​ខ្លួន​មក​ជ្រក​ក្នុង​ស្បែក​លា ។ ឯ​ធាតុ​ពិត នៅ​ខាង​ក្នុង​គឺ​ជា​សត្វ​ខ្លា​កំណាច​ដែល​ប្រកប​ដោយ​គ្រោះ​ថ្នាក់​យ៉ាង​ក្រៃលែង ។

គេ​មិន​ត្រូវ​សម្គាល់​មនុស្ស​ល្អ ឬ​អាក្រក់​ដោយ​គ្រាន់​តែ​ឃើញ​សម្បក​ក្រៅ​ប៉ុណ្ណោះ​ទេ ។ សម​ដូច​ពុទ្ធភាសិត​ពោល​ថា «អតិ សន្តេបិ នាស្មសេ» មិន​ត្រូវ​ទុក​ចិត្ត​មនុស្ស​ដែល​ធ្វើ​ឫក​រម្យទម​ឡើយ ។

កុំទុកចិត្តអភិប្រាយ

អភិប្រាយ គឺ​ជន​ដែល​មាន​វោហារ​សព្ទ​ម៉េត​ប្រាយ និង​មាន​សម្ដី​ថ្វី​មាត់​ពូកែ​ប្រាជ្ញ​ប្រោក និយាយ​មិន​ចេះ​ហត់ ទោះ​ទៅ​ទីណា​ក៏​ឮ​សូរ​តែ​មាត់ ។ ព្រោះ​គេ​ជា​មនុស្ស​មាន​ទេពកោសល្យ​ក្នុង​ការ​និយាយ ចេះ​ធ្វើ​ឲ្យ​គេ​ជឿ​តាម​ទស្សនៈ​ខ្លួន ។ ជន​ប្រភេទ​នេះ ក៏​មិន​គួរ​ឲ្យ​ទុក​ចិត្ត​ទាំង​អស់​បាន​ទេ ។

សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ ការពារប្រសើរជាងព្យាបាល – សុភាសិតខ្មែរអធិប្បាយ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *