Sunday , October 24 2021

កម្មករសំពៅ និង សាស្រ្តាចារ្យ – រឿងព្រេងបរទេស

កម្មករសំពៅ និង សាស្រ្តាចារ្យ – រឿងព្រេងបរទេស ៖ មានសាស្រ្តាចារ្យប្រកបដោយចំណេះដឹងជ្រាលជ្រៅម្នាក់បានធ្វើដំណើរដោយសំពៅ។ ជារៀងរាល់ថ្ងៃតែងមានកម្មករសំពៅវ័យចំណាស់មកអង្គុយស្តាប់លោកសាស្រ្តាចារ្យនិយាយ។

ថ្ងៃមួយសាស្រ្តាចារ្យសួរកម្មករសំពៅចំណាស់ម្នាក់ថា “តាឯងដើរសំពៅស្ទើរមួយជីវិតហើយ តើតាចេះអំពីសមុទ្រសាស្ត្រ រឺទេ?”។

កម្មករសំពៅតបថា “ខ្ញុំមិនបានរៀនអក្សរមិនដឹងអំពីសមុទ្រសាស្ត្រអ្វីទេបាទ”។ លោកសាស្ត្រាចារ្យគ្រវីក្បាលយឺតៗ និយាយថា តាដើរសំពៅមកមួយជីវិតតែ មិនបានសិក្សាសមុទ្រសាស្រ្ត គឺរឿងរ៉ាវស្តីអំពីមហាសមុទ្រ ក៏ហាក់ដូចបាត់បង់ជីវិត ទៅហើយ ១/៣។

កម្មករសំពៅ និង សាស្រ្តាចារ្យ - រឿងព្រេងបរទេស

ស្អែកឡើងលោកសាស្ត្រាចារ្យសួរកម្មករសំពៅទៀតថា “អ្នកឯងធ្លាប់រៀនរឿង ធរណីសាស្រ្តរឺទេ?កម្មករសំពៅធ្វើមុខស្ងួត និយាយថា ខ្ញុំមិនដឹងទេលោក ព្រោះខ្ញុំមិន ដែលបានរៀនអក្សរ។លោកសាស្រ្តាចារ្យមើលមុខកម្មករសំពៅដោយទឹកមុខអាណិតអាសូរ អ្ហើ! មិនបានរៀនរឿងសមុទ្រសាស្រ្ត និង ធរណីវិទ្យា ក៏ដូចបាត់បង់ជីវិតទៅ ហើយ ២/៣។

កម្មករសំពៅមានទឹកមុខក្រៀមក្រំ គិតថា លោកសាស្រ្តាចារ្យគឺជាមនុស្សឆ្លាត កាលបើគាត់មានប្រសាសន៍ថាខ្លួនបានបាត់បង់ជីវិតទៅហើយ ២/៣ ក៏ប្រហែលដូចគាត់ថា មែនហើយ។

លុះថ្ងៃស្អែកបន្ទាប់មកទៀត កម្មករសំពៅម្នាក់នោះហាក់បានឳកាសម្តង គាត់រត់មកសួរលោកសាស្ត្រាចារ្យថា “លោកសាស្ត្រាចារ្យ តើលោកចេះរឿងហែលទឹកសាស្ត្រ រឺទេបាទ?”។

“ហែលទឹកសាស្រ្ត! ខ្ញុំជាសាស្ត្រាចារ្យ ទៅដឹងរឿងហែលទឹកសាស្រ្តធ្វើស្អី”។ កម្មករសំពៅតបថា “បើដូច្នោះខ្ញុំសូមចូលរួមរំលែកទុក្ខផង ព្រោះលោកប្រហែលជា ត្រូវបាត់បង់អស់ទាំងជីវិតហើយ ដោយសារសំពៅយើងកំពុងនឹងលិចចុះឥឡូវនេះឯង បើលោកចេះហែលទឹកសាស្រ្ត លោកក៏នឹងអាចហែលដល់ច្រាំងរួចជីវិតបាន”។

វាមានប្រយោជន៍អ្វី ដែលយើងមានចំណេះដឹងខាងក្រៅគ្រប់យ៉ាង តែអសមត្ថភាពក្នុងការ ស្រលាញ់ ក្នុងការរស់នៅជាមួយមនុស្សដែលយើងស្រលាញ់ និងជាមនុស្សដែលត្រូវបានគេ ស្រលាញ់ មិនដឹងវិធីចូលដល់សក្តានុភាពខ្ពស់បំផុតរបស់ជីវិតខ្លួនឯង គ្មានលទ្ធភាពសង្គ្រោះខ្លួន ឯងឲ្យរួចផុតពីសេចក្តីទុក្ខ មិនអាចរស់នៅយ៉ាងមានសេចក្តីសុខបានដោយខ្លួនឯង។

សេចក្តីស្រលាញ់ៈ ត្រូវការសមត្ថភាពក្នុងការស្រលាញ់ភាពជោគជ័យៈ ត្រូវការសមត្ថភាព ក្នុងការចូលទៅដល់សក្តានុភាពខ្ពស់បំផុតរបស់ខ្លួនឯង។

សេចក្តីសុខៈ ត្រូវការសមត្ថភាពក្នុងការជួយសង្រ្គោះខ្លួនឯងឲ្យរួចផុតពីក្តីទុក្ខ មានសេចក្តីសុខ ដោយខ្លួនឯងបាននៅគ្រប់ស្ថានការណ៍។

អត្ថបទពេញនិយមបន្ទាប់ ៖

អំពី រក្សា

សូមអានអត្ថបទនេះ

ស្តី និង ស្តាប់ - កំណាព្យខ្មែរ

ស្តី និង ស្តាប់ – កំណាព្យខ្មែរ

ស្តី និង ស្តាប់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ …

Leave a Reply

Your email address will not be published. Required fields are marked *