Sunday , September 25 2022

កន្សែងសប៉ាក់ – ច្រៀងដោយ៖ លោក ស៊ីន ស៊ីសាមុត

កន្សែងសប៉ាក់ – ច្រៀងដោយ៖ លោក ស៊ីន ស៊ីសាមុត

ចុចស្តាប់ចម្រៀង កន្សែងសប៉ាក់ – ច្រៀងដោយ៖ លោក ស៊ីន ស៊ីសាមុត

អត្ថបទ ចម្រៀងខ្មែរ ៖ កន្សែងសប៉ាក់

១ – កន្សែងសប៉ាក់អូនចាក់ផ្ទាល់ដៃ រយព្រួយរយភ័យកាលស្រីឲ្យបង
កន្សែងប៉ាក់ផ្កាចារចិត្តគូគ្រង លាក់ភ្នែកអ្នកផងខ្លាចគេស្គាល់ស្រី

២ – ឥឡូវឃ្លាតប្រាណបានតែកន្សែង លើកឡើងប្រឡែងកន្សែងមិនស្ដី
បើនឹងហែកចោលនៅស្ដាយក្លិនស្រី ក្លិនថ្មោងក្លិនថ្មីដូចក្លិនផ្កាស្លា

បន្ទរ – វាចាកន្សែងថ្លែងរឿងក្រៀមក្រោះ រឿងស្ម័គ្ររឿងស្មោះស្នាមអនុស្សា
លើកកន្សែងជូតទឹកភ្នែកទុក្ខា ពេលអានអក្ខរាចិត្តសែនអំពល់

៣ – ឆ្ងាយអើយសែនឆ្ងាយៗលែងយល់ហើយ ទន្លាប់ទុំអើយម្ដេចជ្រុះឆ្ងាយគល់
ចន្ទ្រាឆ្ងាយដីបងឆ្ងាយនិមល ម៉ឺនសែនអំពល់ជាមួយកន្សែង ៕

ចម្រៀងខ្មែរ៖ កម្មកាយមិនទៀង – ច្រៀងដោយ៖ លោក ស៊ីន ស៊ីសាមុត

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published.