Monday , January 25 2021

កតញូ និង អកតញូ – បទពាក្យ៩ បែបជាប់ទង – កំណាព្យខ្មែរ

កតញូ និង អកតញូ – បទពាក្យ៩ បែបជាប់ទង – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។

ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ និងទី៦រៀងរាល់ឃ្លា។ បទនេះក្នុង១វគ្គមាន៤ឃ្លា ក្នុង១ឃ្លាមាន៩ព្យាង្គ។ ជួនក្នុងវគ្គ ៖ ព្យាង្គ៩ឃ្លា១វគ្គ១ |=| ព្យាង្គ៣ឃ្លា២វគ្គ១ ព្យាង្គ៩ឃ្លា២វគ្គ១ |=| ព្យាង្គ៩ឃ្លា៣វគ្គ១ |=| ព្យាង្គ៣ឃ្លា៤វគ្គ១។ ជួនឆ្លងវគ្គ ៖ ព្យាង្គ៩ឃ្លា៤វគ្គ១ |=| ព្យាង្គ៩ឃ្លា២វគ្គ២។

កតញូ និង អកតញូ - បទពាក្យ៩ បែបជាប់ទង – កំណាព្យខ្មែរ

កតញ្ញូ និង អកតញ្ញូ – បទពាក្យ៩ បែបជាប់ទង – កំណាព្យខ្មែរ

អ្នកដឹងគុណទុនជីវិតពិតខ្ពង់ខ្ពស់
កបកើតយសឈ្មោះថ្កើងថ្កានបានគាប់គុណ
រក្សាថែកែលម្អកកើតទុន
កបកើតធនមុននិងក្រោយដោយកុសល ។
រីអ្នកល្មើសលើសមិនឈប់លុបគុណគេ
ប្រឹងរិះរេទ្វេគុណឯងស្ដែងច្របល់
ប្រឹងតម្កើងឡើងឲ្យខ្ពស់ហួសមិនខ្វល់
ខ្ពស់ផុតខ្យល់ដល់ឋានហប់ចប់ដំណើរ ។

កំណាព្យពេញនិយមបន្ទាប់ ៖ ក្តីគុណគាប់ – បទពាក្យ៩ បែបជាប់ទង – កំណាព្យខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *